ផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ និងផែនការ យុទ្ធសាស្ត្របញ្ជា្របយេនឌ័រនៅបញ្ជាកាដ្ឋានយោធភូមិភាគពិសេស

អត្ថបទដោយ៖
Kien Sereyvuth

ដោយបានការអនុញ្ញាតិពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមរយៈក្រុមការងារយេនឌ័រ កងទ័ពជើងគោកបានអញ្ជើញចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាប
យេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០១៦-២០២០ និងអនុសាសន៍១១ ចំណុច របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហាន សរុប ចំនួន ៣៦៧ នាក់ ក្នុងនោះស្ត្រីចំនួន ៨២ នាក់ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស នាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៩នេះ ។ 

ឯកឧត្តមឧត្តមសេនីយ៍ទោ នៅ សាវុធ មេបញ្ជាការងយោធភូមិភាគពិសេស អានសុន្ទរកថាស្វាគមន៍ស្តីពីការងារយេនឌ័រក្នុងយោធភូមិភាគពិសេស ក្នុងនាមឯកឧត្តមមេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារយេនឌ័រកងទ័ពជើងគោក ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយ
និងធ្វើបទឧទ្ទេសនាម ស្តីពី ផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០១៦-២០២០ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជានៅទីបញ្ជាការ យោធភូមិភាគពិសេសនាពេលនេះ ធ្វើយ៉ាងណាឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់បានយល់ជ្រួតរវាងបុរស និងនារី ពិសេសការងារយេនឌ័រ ដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិតែងតែយកចិត្តទុកដាក់ ពីព្រោះនារីជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាក្នុងកងយោធពលខេមរភូមិន្ទផងដែរ ។

បន្តាប់ពីលោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោក ធ្វើបទឧទ្ទេសនាម អនុសាសន៍១១ ចំណុច ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាក្រកម្ពុជា និងបទឧទ្ទេសនាមសៀវភៅផែនការបញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិឆ្នាំ២០១៦ ឆ្នាំ ២០២០ និងទស្សនយេនឌ័រ ក្នុង កងយោធពលខេមរភូមិន្ទដែលអានដោយលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ កងទ័ពជើងគោក ស្តីពី ការងារ ផ្សព្វផ្សាយ ផែនការ យុទ្ធសាស្ត្របញ្ជា្របយេនឌ័រ ក្រសួងការពារជាតិ នៅតាបណ្តាកងពល យោធភូមិភាគ សម្រេចបានជោគជ័យ រួចមក លោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា បានលើកឡើងពី ផែនការយុទ្ធសាស្រ្ត បញ្រ្ជាបយេនឌ័រ ឆ្នាំ ២០១៦-២០២០ នៅតាមបណ្ដាកងពលយោធភូមិភាគ ក្នុងការជម្រុញទស្សនៈយេនឌ័រ ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំង បង្កើនបរិមាណ និងគុណភាព ដល់នាយទាហាន នាយទាហានរង និងពលទាហានដែល ជានារី ដោយផ្ដល់ឱកាស និងជំរុញលើក ទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៏ បង្កើនការ យកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម និងតម្រូវការ ត្រួតពិនិត្យវាយតំលៃការអនុវត្តន៍ផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

លោកជំទាវប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោកបានលើកឡើងថា អនុសាសន៍ របស់សម្តេចតេជោក្នុង ការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី ស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច បង្កើនច្បាប់ជួញដូរផ្លូវភេទ  គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែលបញ្ជូនពលការនី ទៅធ្វើការប្រទេសក្រៅ បង្កើនគំរោងជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្រ្តីនិងកុមារ រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទទួលបានផលប្រយោជន៍ស្មើនឹងបុរសដែរ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner