តុលាការសម្រេចផ្តន្ទាទោសកញ្ញា យិន ម៉ាណា បើករថយន្តបុកនិស្សិតស្រីស្លាប់ ដាក់ពន្ធនាគារចំនួន១ឆ្នាំ អនុវត្ដន៍ទោសត្រឹម២ខែ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ២ខែ ក្នុងសំណុំរឿងកញ្ញា យិន ម៉ាណា ដែលបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់។

សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ង៉ិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុស ត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន៥០០០ដុល្លារ  លុះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រួសារជនជាប់ចោទ បានផ្តល់សំណងដល់គ្រួសារជនរងគ្រោះ តាមរយៈមេធាវីចំនួន៧ម៉ឺនដុល្លារបន្ថែមទៀត។

គួររំឮកថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណា ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ (PJ)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner