ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យផ្ទៀងផ្ទាត់និយាមកា​និងបោះបង្គោល​ព្រំដីជានិមិត្តរូប សម្រាប់​គម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២

កំពត៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន​លេខាធិការ​ដ្ឋានគណ:កម្មការ​ពិសេសនៅចុងសប្ដាហ៍នេះ​បានអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងជា​អនុប្រធានប្រចាំការគណៈ:កម្មការពិសេសដើម្បីជំរុញការអនុវត្ត គម្រោងព្រែកជីក​ហ្វូណន តេជោ បានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដី​តាម​បណ្តោយ​ព្រែកជីកហ្វូណនតេជោ និងពិនិត្យ​ទីតាំងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​សម្រាប់គម្រោង ព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត​និងខេត្តកែប។

គិតមកដល់បច្ចុប្បន្ន ក្រុមការងារបានបន្តចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោល​ដី ជានិមិត្តរូប សម្រាប់​គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ក្នុង​ខេត្តកំពតនិងកែប ខណៈកំណាត់ទី១ក្នុងខេត្តកណ្តាលនិងតាកែវ សម្រេច​បាន១០០ភាគរយហើយ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន​មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួនបួន។គម្រោងនេះបានប្រារព្ធបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕
ដោយ៖ សិលា សារិន

ads banner