ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញចុះផ្សព្វផ្សាយអប់រំ បញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សា នៅវិទ្យាល័យទួលប្រាសាទសែនសុខ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យលោកវរសេនីយ៍ត្រី ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ មន្ត្រីក្រោមឱវាទ ចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សានៅវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យទួលប្រាសាទសែនសុខចំនួន២៦០នាក់ (ស្រី១០៤នាក់)ផងដែរ៕ធ.ដ