បុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំនេះ ប្រារព្ធនៅខេត្តកំពង់ចាម
អត្ថបទដោយ៖
លី ពៅ
កំពង់ចាមៈ កាលពីរសៀលថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង អញ្ជើញពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ពិធី រុក្ខទិវា ៩ កក្កដាឆ្នាំនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕
ដោយៈលី ពៅ




