តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សំណូមពរដល់ព្រះសង្ឃ ជួយអប់រំដល់ប្រជាជន សិស្សានុសិស្ស តាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា

(ស្វាយរៀង)៖ ក្នុងឱកាសនាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ប្រេងកាត និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសប្បុរសជននានា ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅចំនួន ៣វត្ត ក្នុងមូលដ្ឋានខេត្តស្វាយរៀង ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន បានសំណូមពរដល់ព្រះសង្ឃ ជួយអប់រំដល់ប្រជាជន សិស្សានុសិស្ស តាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា ។

ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ក៏បានថ្លែងអំណរគុណប្រគេន និងជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ ។

នៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ ឧត្តមសេនីយ៏ឯកស៊ិន ស៊ន និង លោកជំទាវ តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងឧទ្ទកាលយ័សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញសិតទៀនវស្សា តាមទំនៀមទំលាប់ប្រពៃណីសាសនាផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកជំទាវ ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកជំទាវ បានប្រគេនបច្ច័យដល់វត្តចំនួន៣ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៦ កក្កដា ឆ្នាំ២០២៥ រួមមាន ៖ វត្តទួលសីម៉ា វត្តសុវណ្ណរង្សី និងវត្តនិគ្រោធការ៉ាម ដោយក្នុង ១វត្តៗ ទទួលបាន ១លាន៥០ម៉ឺនរៀល និងបាននាំយកនូវអំណោយប្រគេនព្រះសង្ឃ និងចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ ស្លាដក់១ និងថវិកា១៥ម៉ឺនរៀល លោកយាយ លោកតា ចំនួន ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា ២ម៉ឺនរៀលផងដែរ ។

ឧត្តមសេនីយឯក យិន ច័ន្ទធួន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែចាត់ឱ្យរូបលោក និងសហការី នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំងបី មិនដែលអាក់ខានម្តងណាឡើយ ដោយសារតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner