អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានសម្ពោធ


ស្វាយរៀង៖ អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយ​រៀងត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​។

អាន៖ សំដៅទៅលើអគារថ្មីនៃសាលាដំបូងខេត្ត ឯកឧត្តមអភិបាលខេត្ត ស្វាយរៀង បានថ្លែងថា នេះ​ព្រឹត្តិការណ៍​ដ៏សំខាន់មួយសម្រាប់ខេត្តស្វាយរៀង ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីភាពរឹងមាំ និងឧត្ដមភាពនៅក្នុងវិស័យ​តុលាការនៅ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ។ឯកឧត្តមបន្តថា សមិទ្ធផលនេះបានកើតឡើងដោយសារមានការគាំទ្រ និងការប្តេជ្ញាចិត្ត​ដ៏មុតមាំ​​របស់​​រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានក្រសួងយុត្តិធម៌ជាសេនាធិការ ។

បន្ថែមលើការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំ និងផ្តាំផ្ញើដល់ ប្រធានសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ត្រូវ​ពង្រឹង អភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន។ត្រូវមានសាមគ្គី ភាពផ្ទៃក្នុងល្អ និងកិច្ចសហ​ប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ,មានការ​ប្តេជ្ញា​ចិត្តខ្ពស់ , មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ៕
ដោយ៖នុត នាង

ads banner