សមត្ថកិច្ចឃាត់បានរថយន្ដដឹកជ្រូកនាំចូលពីប្រទេសវៀតណាមខុសច្បាប់

 កំពង់ចាម៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចាប់រថយន្ដដឹកជ្រូកមកពីប្រទេសវៀតណាមមួយគ្រឿង ក្រោយសង្ស័យមានភាពមិនប្រក្រតី។ របាយការណ៍របស់សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម, ការិយាល័យផលិតកម្ម និបសុព្យាបាលខេត្តកំពង់ចាម សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដឹកសត្វជ្រូកចំនួន១៨ក្បាលនេះ បានដឹកចេញពីប្រទេសវៀតណាម តាមខេត្តត្បូងឃ្មុំ កាត់តាមស្រុកអូរាំងឪ បានស្ទាក់ចាប់បាននៅព្រំប្រទល់ស្រុកកោះសូទិន និងស្រុកស៊ីធរកណ្តាល។ បច្ចុប្បន្នរថយន្ត និងជ្រូកទាំងអស់នោះ បានឃាត់ទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម និងយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការ បន្ដតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner