មន្រ្តីមន្ទីរព័ត៌មានខេត្តព្រះវិហារ ណែនាំមន្ត្រីក្រោមឱវាទឱ្យបង្កើនការលើកកម្ពស់ និងអភិវឌ្ឍវិស័យព័ត៌មាន
ព្រះវិហារ៖នៅមន្ទីរព័ត៌មានខេត្ត ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១និងទិសដៅការងារឆមាសទី២ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ណែនាំដល់ថ្នាក់ដមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ឱ្យបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន។
ជាមួយនឹងការថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ដ្រីកិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីពេលវេលា ឬថ្ងៃឈប់សម្រាកនោះ លោកស្រីក៏បានជំរុញឱ្យបំផុសនិងផ្សព្វផ្សាយនូវយុទ្ធនាការ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយបន្សាបព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ តាមរយៈព័ត៌មានពិត ត្រង់និងលឿន៕
ដោយ៖ឡុង សំបូរ



