Rang Rover បុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Rang Rover បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ផងដែរ កាលពីម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ខាងត្បូងផ្សារអ៊ីអន១ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកRang Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-1053 ធ្វើដំណើរទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។ រីឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេរបាក់សាក់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់នងទៅសមតកថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ម.ន