តស់! ចុះឈ្មោះទាំងអស់គ្នាចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣នៅថ្ងៃទី៣១ ខែ សីហា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាតិនិងអន្តរជាតិដែលនិយមចូលចិត្តកីឡារត់អាចុះឈ្មោះចូលរួមរត់ដោយសេរី ក្នុងព្រឹត្តិការណ៍រត់ CKD FAMILY FUN RUNលើកទី៣ នៅក្នុងបរីចំការដូង នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ខាងមុខនេះ។
លោក ម៉ន ម៉េងអាន សមាជិករៀបចំនិង គ្រប់គ្រងកម្មវិធី បានគូសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍រត់ដែលរៀបចំជាលើកទី៣នេះ នឹងរៀបចំនៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ នៅក្នុងបុរី ចំការដូង នៅវេលាម៉ោង៥ព្រឹក ។ ព្រឹត្តិការណ៍រត់នេះ មានពីរវិញ្ញាសារួមមាន៖រត់ចម្ងាយ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ លោកថា សម្រាប់ព្រឹត្តិការណ៍រត់មួយនេះ ទទួលអ្នកចូលរួមគ្រប់វ័យមិនប្រកាន់អាយុឬជាតិសាសន៍ឡើយឱ្យតែមានបំណងចូលរួម គឺចូលរួមបានដោយសេរី មិនគិតថវិកាឡើយ។ អ្នកមានបំណងចង់ចុះឈ្មោះចូលរួមគ្រាន់តែស្គែនQRកូដ ឬតាមតំណរលីញតេលេក្រាម។អ្នកដែលចុះឈ្មោះចូលរួមរត់មុនថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៥ ក៏ទទួលបានការឧបត្ថម្ភជាអាវយឺតចំនួនមួយពីក្រុមហ៊ុននំហេឡូផងដែរ។
លោក ម៉ន ម៉េងអាន បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ រត់ CKD FAMILY FUN RUNលើកទី៣ បានបង្កើតឡើងក្នុងគោលដៅចង់ឱ្យប្រជាពលរដ្ឋចេះស្រលាញ់ដល់សុខភាពទាំងអស់គ្នា និងធ្វើជាគំរូដល់កូនៗដែលជាការបង្កលក្ខណៈឱ្យមានកីឡានៅក្នុងសហគមន៍។
រួសរាន់ឡើងបងប្អូន ចុះឈ្មោះរត់ទាំអស់គ្នា ដើម្បីសុខភាពរឹងមាំ កីឡានាំមកនូវសាមគ្គីភាព និងមិត្តភាព!៕​ https://t.me/+6DY_gRS3V-M3NWFl

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner