រដ្ឋបាលខេត្តតាកែវ ដាំដើមឈើនៅបរិវេណប្រាសាទភ្នំដា
អត្ថបទដោយ៖
ឈឹម សុផល
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញចូលរួម ដាំកូនឈើ ចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ។សកម្មភាពនេះដើម្បីចូលរួមអបអរពិធីរុក្ខទិវា៩កក្កដា។
ឯកឧត្ដមអភិបាលបានថ្លែងក្នុងឱកាសនេះថា ការដាំកូនឈើនៅបរិវេណប្រាសាទភ្នំដានេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាចំពោះបរិស្ថាន និងធនធានធម្មជាតិ។ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពដាំដុះ និងថែរក្សាដើមឈើឱ្យបានផុសផុល ដើម្បីជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕
ដោយ៖សាំង សារ៉ាវី

ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។