សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងសង្ស័យថា មានជនបរទេស​ខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស នៅ ស្រុកវាលវែង

ពោធ៌សាត់៖សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យថាមានជនបរទេសខុសច្បាប់ និងអាចមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួលមួយកន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធ៌សាត់។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានរក​ឃើញ​ជនជាតិចិន វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ២៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ៩នាក់។ ជនជាប់សង្ស័យត្រូវបានប្រគល់​ជូន​​ស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីបន្តអនុវត្ត​នីតិវិធី៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner