ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃIPhoneX មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់ការិយាល័យ បានបង្ក្រាបឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន០១នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃម៉ាក IPhoneX  ពណ៌ ខ្មៅ មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ព្រមទាំងវត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស-ទឹកប្រាក់ លេខតួ-លេខម៉ាស៊ីន ៤០៨៥០៤ ពាក់ស្លាកលេខ ភ្នំពេញ១DE-២០៤០ ។

បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner