ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១២ ទិវាអតីតយុទ្ធកម្ពុជា ២១មិថុនា

អត្ថបទដោយ៖
Kien Sereyvuth

អតីតយុទ្ធជន អ្នកចូលនិវត្ដន៍ អ្នកបាត់បង់ពលកម្ម ក្រោមឱវាទរាជធានី និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជនចំនួន៤៥០នាក់ មកទទួលការលើកទឹកចិត្ដពីថ្នាក់ដឹកនាំរាជធានី ដោយផ្ដល់គោលការណ៏ នយោបាយ ដូចជា នាក់ស្លាប់ ទទួលបានប្រាក់ឧបត្ថម្ភភ្លាមៗ ពីនាយករដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ៤លានរៀល។

ដោយឡែកសម្រាប់ អតីតយុទ្ធជន បម្រើផ្នែកយោធា ដែលបាត់បង់ជីវិតបានការឧបត្ថម្ភ ពីឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំនួន២០លានរៀល។ នេះបើតាមកាបញ្ជាក់ឲ្យដឹងពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន រាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជនចំនួន៤៥០នាក់ នៅថ្ងៃព្រហស្បតិ៍ត ១៣កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប៩៣១៨នាក់។ រួមមាន ជនពិការ ១២៦១នាក់ គ្រួសារពលី១២១២ នាក់ គ្រួសារមរណៈ ៥៨២នាក់ និវត្ដន៍ជន ៣៦៨៤នាក់។ ជនបាត់បង់ពលកម្ម៦៧នាក់ ៩៣១៨នាក់ កូន២៤១៤នាក់។ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានចងក្រងសមាជិកសមាគម នៅតាមដ្ឋានក្នុងរាជធានីភ្នំពេញចំនួន៨៨០៦នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner