អ៊ីស្រាអែលវាយកម្ទេចផ្ទះនៅជំរុំ West Bank

បរទេស ៖ កងកម្លាំងអ៊ីស្រាអែលបានបន្តរុះរើអគារជំរុំជនភៀសខ្លួន ស្ថិតនៅក្នុងតំបន់ West Bank ជាផ្នែកមួយនៃផែនការ ដែលបានប្រកាស កាលពីមុន ក្នុងការកម្ទេចអគារ ចំនួន១០៥ នៅក្នុងជំរុំ ដើម្បីបើកផ្លូវ ធំទូលាយ។

មន្ត្រីប៉ាឡេស្ទីនម្នាក់ បាននិយាយ កាលពីថ្ងៃព្រសហ្បតិ៍ ថា «ផ្លូវដែលកំពុងត្រូវបានបើក នៅក្នុងជំរុំ Tulkarem បច្ចុប្បន្ន គឺពីខាងជើង ទៅខាងត្បូង និងពីខាងកើត ទៅខាងលិច មុនពេលបង្កើត ប្លុកលំនៅដ្ឋាន ជាមួយនឹងដង់ស៊ីតេ កំណត់ដោយផែនការវិស្វកម្ម កាន់កាប់»។

គួរបញ្ជាក់ថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយពាន់នាក់ កំពុងទៅរស់នៅ ទូទាំងតំបន់ West Bank ក្បែរនឹងតំបន់ហ្គាហ្សា បើទោះបីជា សហគមន៍អន្តរជាតិចាត់ទុកថា ជាអំពើខុសច្បាប់ ខណៈដែលកំពុងមានចម្រូងចម្រាស់ ជាមួយប្រជាជនប៉ាឡេស្ទីន។

ក្នុងសង្គ្រាម នៅហ្គាហ្សា តាំងពីឆ្នាំ២០២៣ រវាងអ៊ីស្រាអែល និង ហាម៉ាស់ ក៏មានការសម្លាប់ជនជាតិ ប៉ាឡេស្ទីន ជាង៩៦០នាក់ នៅតំបន់ West Bank ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner