អ៊ីស្រាអែលទទួលស្គាល់ថា ជ្រុលដៃបាញ់សម្លាប់មនុស្សស្លូតត្រង់ ក្នុងព្រះវិហារកាតូលិក នៅហ្គាហ្សា

បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល ទទួលស្គាល់ថា ទាហានអ៊ីស្រាអែល បានច្រលំដៃ វាយប្រហារ លើព្រះវិហារសាសនា កាតូលិក Holy Family ស្ថិតក្នុងតំបន់ហ្គាហ្សា សម្លាប់ជនស្លូតត្រង់ ចំនួន៣នាក់ និង របួស មួយចំនួនផ្សេងទៀត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

អំឡុងការសន្ទនា តាមទូរស័ព្ទប្រាប់ លោក Trump ក្រោយកើតរឿងនេះ ភ្លាមៗ លោក Netanyahu បានសារភាពថា ការវាយប្រហារដោយកាំភ្លើងធំ របស់ទាហានអ៊ីស្រាអែល លើកនេះ គឺជាសោកនាដកម្មមួយ ហើយលោកបង្ហាញពីការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិត ដែលគ្មានកំហុស ហើយសូម ចែករំលែកទុក្ខ ជាមួយក្រុមគ្រួសារអ្នកស្លាប់ ផងដែរ។ ប៉ុន្តែ លោកប្រធានាធិបតីអាមេរិក បង្ហាញពីការមិនពេញចិត្តជាខ្លាំង ហើយជំរុញឲ្យលោក Netanyahu ដោះស្រាយចំពោះរឿងនេះ ដោយចាត់ទុកថា ជាកំហុសរបស់អ៊ីស្រាអែល នេះបើតាម លោកស្រី Karoline Leavitt មន្ត្រីអ្នកនាំពាក្យសេតវិមាន បញ្ជាក់ឲ្យដឹង ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន BBC។

កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បាននិយាយថា បើផ្អែកតាមស៊ើបអង្កេតដំបូង បានបង្ហាញថា គ្រាប់ផ្លោងបាញ់ចំព្រះវិហារ លើកនោះ គឺជាប្រតិបត្តិការច្រលំដៃ ប៉ុន្តែ អះអាងថា មូលហេតុនៃឧប្បត្តិហេតុ កំពុងស្ថិតក្រោមការត្រួតពិនិត្យ បន្ថែមទៀត។

ក្រោយកើតហេតុ សម្តេចប៉ាប Leo XIV បានលើកឡើងថា ទ្រង់មាន ការសោកស្ដាយជាខ្លាំង ដែលបានដឹងពីការបាត់បង់ជីវិត និង របួសមនុស្ស ដោយទ្រង់បានបន្តការអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជាបន្ទាន់៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner