ល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៥ ក្រុងទូជាំងយៀន ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដំណើរការក្លឹបប្រដាល់គុនខ្មែរទី៧ និងជាមជ្ឈមណ្ឌលផ្សព្វផ្សាយគុនខ្មែរ ប្រចាំខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ។
មជ្ឈមណ្ឌលផ្សព្វផ្សាយគុនខ្មែរ ប្រចាំខេត្តស៊ីឈួននេះ បង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់យុទ្ធគុនចិន ប្រចាំខេត្តស៊ីឈួន ដែលមានសមាជិកជាង១០០០ក្លឹបនៅទូទាំងខេត្តស៊ីឈួន។
ឯកឧត្តមប្រធានសហព័ន្ធគុនខ្មែរ នឹងបន្តទំនាក់ទំនងផ្សព្វផ្សាយ និងអូសទាញអោយមានក្លឹបប្រដាល់ចិន កាន់តែច្រើន រាប់រយក្លឹបបន្ថែមទៀត មកចូលរួមជាមួយគុនខ្មែរយើង។
សូមជម្រាបថា ខេត្តស៊ីឈួន មានប្រជាជនរស់នៅសរុបជាង៨៤លាននាក់ ច្រើនជាងចំនួនប្រជាជនកម្ពុជានៅទូទាំងប្រទេសដល់ទៅ៥ដង។










ដោយ ជាវ ចន្ធូ