មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើមនៅសហគមន៍ទេសចរណ៍

កំពត៖ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍​ទាំង២៤ខេត្ត បានចូលរួមដាំដើមកោង​កាងចំនួន៥៥០ ដើម នៅសហគមន៍​នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។

ការដាំដើមកោងកាង ដែលប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះក្រោមប្រធានបទ“ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” គឺធ្វើឡើង​ដើម្បី​គាំពារ​បរិស្ថាន អភិរក្សធនធានធម្មជាតិ និង​ទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។ឌីជីថល ផ្សាភ្ជាប់បរិស្ថាន។ឌីជីថល ដើម្បីរួម​គ្នាបង្កើតគម្របបៃតងជូនមាតុភូមិ។

សកម្មភាពនេះ ក៏ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើន​ការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ កាត់បន្ថយ​ការចំណាកស្រុក និង​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពី​គុណ​តម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងកាងនិង​ជីវៈចម្រុះផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner