សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជួញដូរ និងរក្សាទុកគ្រឿងញៀនពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះឲ្យដឹងថា លោកបាននិងកំពុងចាត់ចែងរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងថ្នាំញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា សមត្ថកិច្ចបានតាមស្រាវជ្រាវ និងរកឃើញថាជនសង្ស័យទាំងពីរ គឺម្នាក់ពាក់ព័ន្ធជួញដូរ និងម្នាក់ទៀតពាក់ព័ន្ធនឹងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ លោកថា ការបង្ក្រាបពួកគេ បានធ្វើឡើងក្រោមការស្រាវជ្រាវក្នុង២ករណីផ្សេងគ្នា ស្ថិតនៅក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក់ និងផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី១៤ និងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។ ជនសង្ស័យឈ្មោះ ប៊ុន សុខុម ហៅ អូក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ និងម្នាក់ទៀតឈ្មោះ ង្វៀង វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបកម្មករ មានទីលំនៅក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកអធិការបញ្ជាក់ទៀតថា ចំពោះជនសង្ស័យទាំង២នាក់ និងវត្ថុតាង នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីនៅថ្ងៃនេះ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner