ឡិចស៊ីសNX200t បុករ៉ឺម៉កអេតចាយកំពុងឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបោះពួយយ៉ាងលឿន បានជ្រុលទៅបុករ៉ឺម៉កអេតចាយ កំពុងឆ្លងផ្លូវពេញទំហឹង ប៉ើងប្រមាណជាង៣០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះភ្លាមៗ កាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវហាណូយ មុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកលុចស៊ីសNX 200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BD 4445 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករ៉ឺម៉កអេតចាយបើកដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីលិចទៅកើតចំពីក្រោយពេញទំហឹងប៉ើងប្រមាណជិត៣០ម៉ែត្របណ្ដាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ ចំណែករ៉ឺម៉កអេតចាយ និងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូចបង្ក និងរ៉ឺម៉កអេតចាយ ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner