ផ្ទុះនៅកន្លែងបង្វឹកប៉ូលីសអាមេរិក ស្លាប់៣នាក់

បរទេស ៖ មនុស្សបីនាក់បានស្លាប់ អំឡុងការបំផ្ទុះដ៏កម្រមួយ នៅឯនាយដ្ឋានបណ្តុះបណ្តាល ប៉ូលិសអាមេរិក ស្ថិតនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃសុក្រ។

លោក Robert Luna ស្នងការក្រុង បាននិយាយថា «គួរឱ្យសោកស្ដាយ ដែលសមាជិកនៅនាយកដ្ឋាន ត្រូវបានសម្លាប់ យ៉ាងព្រៃផ្សៃ ប៉ុន្តែ គ្មានសមាជិកផ្សេងទៀត រងរបួស ឬ ដឹកទៅមន្ទីរពេទ្យ ណាមួយឡើយ»។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប៉ុន្មានម៉ោងក្រោយកើតហេតុ លោក Luna បានសង្កត់ធ្ងន់ថា អាជ្ញាធរ មិនទាន់អាចកំណត់ ពីមូលហេតុនៃការផ្ទុះនេះ នៅឡើយទេ ប៉ុន្តែ មិនមានការគំរាមកំហែងដល់សហគមន៍ នោះទេ។

លោក Luna បាននិយាយថា «វាជាការបាត់បង់ជីវិតដ៏ធំបំផុត សម្រាប់នាយកដ្ឋានមួយនេះ ចាប់តាំងពីឆ្នាំ ១៨៥៧» ហើយថា មនុស្សបីនាក់ ដែលត្រូវបានសម្លាប់ បានបម្រើប្រទេស អស់រយៈពេលសរុប ៧៤ឆ្នាំ។ តែ ឈ្មោះរបស់ពួកគេ មិនទាន់ត្រូវបានគេបញ្ចេញ នៅឡើយទេ។

មន្ត្រីក្រុង ជាប់ឆ្នោតម្នាក់ មកពីតំបន់ ដែលមានការបំផ្ទុះ បានច្រានចោលថា មិនមែនជា អំពើភេរវកម្ម ដោយចាត់ទុកថា ជា «ឧបទ្ទវហេតុ ដ៏សោកនាដកម្ម»។ ប៉ុន្តែ ក្រុមកងកម្លាំង មានសមត្ថកិច្ច រួមទាំង ក្រុមជំនាញ គ្រាប់បែកអត្តឃាត និង FBI បានទៅដល់ទីតាំងភ្លាមៗ ក្រោយកើតហេតុ ៣០នាទី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner