អាជ្ញាធស្រុកចំការលើ ទប់ស្កាត់ការបើកលេងអនឡាញគ្រប់ប្រភេទ

កំពង់ចាម៖អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោម​ការ​ណែនាំរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ចាមនៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥
លោក​បណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានដឹកនាំក្រុមការងារចុះពិនិត្យ​ទីតាំង​កងកម្លាំងឈរជើង​ស្រុក​ចំការលើចំនួន៣ទីតាំង ។

បណ្ដាទីតាំងទាំងនោះមាន ៖នៅព្រំប្រទល់ស្ពានតាប្រុកភូមិស្រែប្រាំង ឃុំតាប្រុក ,ព្រំប្រទល់ភូមិបុសថ្លាន់ ឃុំស្វាយទាបនិងនៅព្រំប្រទល់ភូមិអូរក្រវ៉ាន់ ឃុំចំការអណ្តូង ។
អាជ្ញាធរក៏បានចាត់កម្លាំងជំនាញអន្តោប្រវេសន៍ចុះត្រួតពិនិត្យតាមគោលដៅទីតាំងដែលគួរឱ្យសង្ស័យមានជនបរទេសស្នាក់នៅ និងការលេងល្បែងអនឡាញ និងបទល្មើសផ្សេងៗ៕
ដោយ៖លី ពៅ

ads banner