ភ្លៀងឆក់យកជីវិតមនុស្ស១១នាក់ នៅកូរ៉េខាងត្បូង

បរទេស ៖ ភ្លៀងធ្លាក់ខ្លាំង បានផ្តាច់ជីវិត មនុស្ស ចំនួន១១នាក់ និងបាត់ខ្លួន ៤នាក់ ផ្សេងទៀត នៅទូទាំងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៥ថ្ងៃ ចុងក្រោយមកនេះ។

នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា នេះ ភ្លៀងខ្លាំង នៅបន្តមាន
ធ្លាក់ កម្ពស់ជិត១៧០មីលីម៉ែត្រ ដែលបានវាយប្រហារស្រុក Gapyeong ក្នុងខេត្ត Gyeonggi ចម្ងាយ ៧០គីឡូម៉ែត្រ ភាគខាងកើត នៃរដ្ឋធានី សេអ៊ូល។

ការស្លាប់ភាគច្រើន បានកើតឡើង នៅក្នុងស្រុក Sancheong ភាគខាងត្បូង ដែលឃើញមានភ្លៀងធ្លាក់ជិត ៨០០មីលីម៉ែត្រ ចាប់តាំងពីថ្ងៃពុធ មក។

កូរ៉េខាងត្បូង តែងតែជួបប្រទះភ្លៀងមូសុង ក្នុងខែកក្កដា ជារឿងធម្មតា ប៉ុន្តែ នៅក្នុងសប្តាហ៍នេះ តំបន់ភាគខាងត្បូង ប្រទេស ត្រូវបានវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំង ជាពិសេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងពេលមួយម៉ោង បំបែកកំណត់ត្រាថ្មី ជុំវិញទិន្នន័យអាកាសធាតុផ្លូវការ។

អ្នកវិទ្យាសាស្ត្រ និយាយថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យកើតមានបញ្ហាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ កាន់តែញឹកញាប់ និងខ្លាំងឡើង នៅជុំវិញពិភពលោក។ ក្នុងឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូង ធ្លាប់បានស៊ូទ្រាំនឹងភ្លៀងធ្លាក់ និងទឹកជំនន់ ដែលបំបែកកំណត់ត្រា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន១១នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner