រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាមិនឱ្យព័ត៌មានក្លែងក្លាយដឹកមុខទេ

សៀមរាប៖កម្ពុជាមិនអាចឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងទេ។មានន័យថាកាលណា មានព័ត៌មានក្លែងក្លាយ យើង ត្រូវតែដាក់ព័ត៌មានពិត បកស្រាយ លឿនតាមអ្វីដេល អាចធ្វើទៅបាន។នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួង ព័ត៌មាន។

ប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ដែលជាថ្ងៃ ប្រារព្ធសន្និសីទកំពូលស្តីពីប្រព័ន្ធ​ផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅខេត្តសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា បានបង្ហាញ​នូវ​សកម្មភាពដែល ប្រកាន់យកដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ឯកឧត្តមបញ្ជាក់ថា​តាមបទពិសោធន៍ កន្លងមក​ឃើញ​ថា មានតែកម្ពុជាទេដែលបានរៀបចំនូវយន្តការក៏ដូចជា យុទ្ធនាការ ច្បាស់លាស់ ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ក្រៅពីនេះយើងក៏សិក្សាទៅ​លើផ្នែក​ឯកសារ និងការរៀបចំគិតគូរផ្សេងៗរបស់បណ្តាប្រទេសមួយចំនួន តែមិនទាន់មានសកម្មភាព ជាក់ស្តែង​នៅឡើយ​ទេ។

សម្រាប់សន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នៅលើទឹកដីអង្គរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានបញ្ជាក់ថា យើងនឹងចែករំលែកទាក់ទិន នឹងរឿងនេះ។កម្ពុជារំពឹងថានឹងមានសេចក្តីថ្លែងការណ៍អង្គរ២.០ ។​មាន​ន័យថា ជាសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។ឯកឧត្តមបន្តថា​ក្នុងកិច្ចប្រជុំសន្និសីទ​កំពូល​ប្រព័ន្ធផ្សព្វផ្សាយអាស៊ីកាលពីឆ្នាំ២០១៩ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះជាលើកទី១​គឺមានសេចក្តីថ្លែងការណ៍​អង្គរ​ស្តីពីការប្រឆាំង ព័ត៌មាន ក្លែងក្លាយ។ដូចនេះ​នៅក្នុងឆ្នាំ២០២៥យើងនឹង​មានរៀបចំសេចក្តីថ្លែងការណ៍​អង្គរស្តី​ពីការ​ប្រឆាំងព័ត៌មានក្លែងក្លាយ។ដោយសារបច្ចុប្បន្នបញ្ញាសិប្បនិម្មិត(AI)ចូលជ្រែក ដោយពេលខ្លះ​បានប្រើប្រាស់​សំឡេង​យកទៅបំភ្លៃ បំប៉ោង ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ ភាន់ច្រឡំ។​បញ្ហានេះយើងត្រូវយកចិត្តទុកដាក់​ខ្ពស់ក្នុង​ការប្រើប្រាស់​ប្រព័ន្ធបច្ចេក វិទ្យា”។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងបន្តថា អ្វីដែលយើងរំពឹងទុកបណ្តាប្រទេស ក្នុងតំបន់អាស៊ាន និងពិសេសក្នុង​តំបន់​អាស៊ីតែម្តងកាន់តែរួបរួមគ្នា ថែមទៀតក្នុងកិច្ច សហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។ត្រូវតែមានការ ចែក រំលែករបស់ប្រទេសនីមួយៗក្នុងតំបន់ និងចែករំលែកដល់ប្រទេសផ្សេងៗ ទៀតបាន យកទៅអនុវត្ត ឬទាញយកទៅជាបទពិសោធន៍សម្រាប់ការអនុវត្តក្នុង កិច្ចការងារ របស់ខ្លួន។ដោយឡែកចំពោះការទូតព័ត៌មាន ដែល​ក្រសួងព័ត៌មានកម្ពុជាបង្កើតឡើង គឺដើម្បីឱ្យបណ្តាប្រទេសនីមួយៗមានការយកចិត្តទុកដាក់ ហើយរួបរួមគ្នា​ក្នុងការ​រៀបចំ នូវគោលនយោបាយ គំនិតផ្តួចផ្តើមគម្រោង និងការអនុវត្តផ្សេងៗដែល បម្រើ ឱ្យតំបន់, បម្រើឱ្យទ្វីបក្នុង​អាស៊ី​តែម្តងដែលធ្វើឱ្យបណ្តាប្រទេសនីមួយៗកាន់តែជិតស្និទ្ធ ឈានទៅដល់ការដោះស្រាយរួមគ្នា៕
ដោយ៖ម៉ាដេប៉ូ
Page

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner