អធិការដ្ឋានខណ្ឌប្ញស្សីកែវ ចាប់ផ្តើមសាងសង់អគារបន្ថែម ដើម្បីបម្រើសេវា សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋ ក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌប្ញសស្សីកែវ បានចាប់ផ្តើមសាងសង់អគារបន្ថែម និងជួសជុលអគារចាស់ៗមួយចំនួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបំរើសេវា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។ អគារនេះ សាងសង់លើផ្ទៃដី ទំហំ ៧៥៨ម៉ែត្រការ៉េ ដោយមានការចូលរួមពីសប្បុរជនខ្លះ និងការជួយជួសជុលអគារចាស់ ដែលទទួលបានពីប្រជាពលរដ្ឋខ្លះ ដូចជា៖ សម្ភារៈ ឥដ្ឋ ឬសុីម៉ងត៍ជាដើម ។

ក្នុងឱកាសចុះពិនិត្យការងារសាងសង់ជួសជុលរបស់ជាង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញសស្សីកែវ បានឱ្យដឹងថា ការកសាងអគារថ្មីនេះ គឺសាងសង់បន្តភ្ជាប់ជាមួយអគារចាស់ ដែលមានស្រាប់ ប៉ុន្តែមានទំហំតូចចង្អៀត ទើបលោក ផ្តើមសាងសង់អគារថ្មី ដើម្បីជួយសម្រួលការងារដល់មន្ត្រីនគរបាល បានបំពេញការងារ បំរើសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

លោកអធិការ បន្តថា ការសាងសង់អគារបន្ថែមនេះ គឺជាគំនិតផ្តួចផ្តើមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋានជាថវិកាឬក៏សម្ភារ:តាមទឹកចិត្ត ។

លោក ហ៊ាង ថារ៉េត បានបញ្ជាក់ថា អគារនេះ គឺចាក់ប្លង់សេបន្ថែម មួយសន្លឹក ដែលមានទំហ៊ំ ៥ម៉ែត្រ គុណ ១១ម៉ែត្រ ។ អគារនេះ មានបន្ទប់ជាន់ក្រោមចំនួន ៩បន្ទប់ និង ៣បន្ទប់ នៅជាន់បន្ថែមថ្មី ។ ក្នុងនោះ ក៏មានការជួសជុលដោយខួងសសរចាស់ៗដែលខូចគុណភាព សរុប ៣៣សសរ បច្ចុប្បន្នខួងបាន ១៧សសរហើយ នៅសល់ប៉ុន្មាន នឹងបន្តធ្វើទៀត នៅពេលមានថវិកាគ្រប់គ្រាន់ ។

ជាមួយគ្នានេះ លោក ហ៊ាង ថារ៉េត សូមថ្លែងអំណរដល់សប្បុរសជន ឯកឧត្តម ឧកញ៉ា លោក លោកស្រី ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការជួយសាងសង់អគារបន្ថែម ដើម្បីបំរើនូវសេវាសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រស់នៅក្រោមម្លប់សន្តិភាព ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner