រដ្ឋមន្រ្តីព័ត៌មាន រំលឹកដល់យុវជនត្រូវមានការប្រុងប្រយត័្នខ្ពស់ចំពោះការ ប្រើប្រាស់ បច្ចេកវិទ្យា​

សៀមរាប៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា យុវជន បច្ចុបន្ន​មានការយល់ដឹង​ច្រើនពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ដែលមាននៅ ក្នុងដៃរបស់គាត់តាមរយៈស្មាតហ្វូន។ ទន្ទឹមនឹង​ការ​ប្រើប្រាស់បច្ចេកវិទ្យា យុវជនក៏ត្រូវ មានការប្រុងប្រយ័ត្នផងដែ​រ។

ក្នុងបរិបទនៃការរីកចម្រើនខ្លាំងនូវបច្ចេកវិទ្យា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានទាញអារម្មណ៍​អ្នកប្រើប្រាស់​បច្ចេកវិទ្យាថា ទី១. ត្រូវមានក្រមសីលធម៌ នៅក្នុង ការប្រើប្រាស់នូវបច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ ជៀសវាងការ​បង្ក​បញ្ហាឬទៅ រំលោភបំពានច្បាប់ ។ទី២ត្រូវទប់ស្កាត់ខ្លួនឯង កុំឱ្យចាញ់បោកនៅ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម ពីព្រោះ​ក្នុងពេលបច្ចុប្បន្នការឆបោកនៅ តាមប្រព័ន្ធ អនឡាញ មានច្រើន។ ទី៣.ការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ដោយ​គោរព​សិទ្ធអ្នកដទៃ ខណៈដែលបច្ចុប្បន្ននេះ មានការវាយប្រហារទៅលើបុគ្គលម្នាក់ដោយ ប្រើប្រាស់ បណ្តាញសង្គម ដែលធ្វើឱ្យអ្នករងគ្រោះមានការបាក់ទឹកចិត្ត និងធ្វើឱ្យមានបញ្ហា ផ្លូវចិត្តដោយសារតែមានការសង្គ្រប់វាយប្រហារផ្លូវចិត្តទៅតាមបណ្តាញសង្គមផ្សេងៗ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា «យើងឃើញថាបណ្តាប្រទេសផ្សេងៗក្នុងនោះ មានដូចជា ប្រទេសម៉ាឡេស៊ី ការ វាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គម ពេលខ្លះបុគ្គលដែលត្រូវវាយប្រហារ មានការបាក់ទឹកចិត្ត ។មានបញ្ហា រហូតឈាន ដល់ការសម្លាប់ខ្លួនជាដើម ។អ៊ីចឹងយើងមិនអាចឱ្យបញ្ហានេះកើតឡើងនៅក្នុងសង្គម កម្ពុជានោះទេ ដោយ​ត្រូវប្រើប្រាស់នូវបច្ចេកវិទ្យានេះឱ្យមានប្រយោជន៍ជាជាងការ ប្រើប្រាស់ នូវបច្ចេកវិទ្យាដែលបំផ្លាញមនុស្ស »។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីឌីជីថលក្នុងវិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បន្ទាប់ពី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការផ្តល់អំណាច​ដល់​យុវជន នារសៀលថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅក្នុង ការរៀបចំ សន្និសីទកំពូលប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោម​ប្រធានបទ”អបអរសាទរ ពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ ” ដែល​មានអ្នកសារព័ត៌មានចូលរួម​មកពី​ប្រទេស​ជាសមាជិកចំនួន ៥០ ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិ បត្តិការព្រមទាំងអង្គការ​អន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
អត្ថបទ៖ង៉ាន់ ទិត្យ រូបភាព ៖ រិន រចនា
page

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner