កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ប្រើដាវកែច្នៃគំរាមយកប្រាក់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០១នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសនៅចំណុចក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៥ និង៤៩ នាទី និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រព្រឹត្តនៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ     ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០ នាទី និងចាប់យកវត្ថុតាង បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ អ៊ិន វីឆាថ ហៅ អ៊ិន រីឆាត ហៅ អ៊ិន រិះឆាថ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ  -ឈ្មោះហៅក្រៅ ឆៃ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។   ចំណែកជនរងគ្រោះមានឈ្មោះ ស៊ី ឆានឈុន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត។ សម្ភារៈបាត់បង់ ប្រាក់ដុល្លារ ចំនួន ៦០០ ដុល្លារអាម៉េរិក  ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner