ជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរា ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង២៣ និង៤០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍គ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ក្នុងរបាយការណ៍របស់លោកអធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើរួមមាន ៖ ទី១ ឈ្មោះអ៊ុន មិនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះម៉ៅ សុវណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទាំង០២នាក់ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ចំណែកវត្ថុតាងដកហូតរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។
-ឧបករណ៍ជក់គ្រឿងញៀន០១។
-ម៉ូតូ០១គ្រឿង ម៉ាកSuzuki Let ពណ៌ស លាយក្រហម ស្លាកលេខភ្នំពេញ១GZ ១៧៥១ ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner