ស្នងការនគរបាលខេត្តតាកែវបានដាក់បទបញ្ជាដល់អធិការស្រុក ក្រុងទាំង១០ ឱ្យត្រួតពិនិត្យនិងបង្រ្កាបបទល្មើស​អនឡាញ

អត្ថបទដោយ៖
ឈឹម សុផល

តាកែវ៖ស្នងការនគរបាលខេត្តតាកែវបានដាក់បទបញ្ជាដល់អធិការស្រុក ក្រុងទាំង១០ ឱ្យត្រួតពិនិត្យនិងបង្រ្កាប​បទល្មើសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​( online scams) និងអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី។ ឧត្តមសេនីយ៍ទោ ម៉ែន លី ថ្លែងបែប​នេះក្នុងឱកាស​អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ”បូកសរុបសភាពការណ៍​ប្រចាំ​ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរ​បាលខេត្តតាកែវ​កាលពីរសៀលថ្ងៃចន្ទទី២១ ខែកក្កដា ។

បទបញ្ជានេះត្រូវបានដាក់ទៅកាន់ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរង​ការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាល​ការពារព្រំដែន​គោក​លេខ៦០៣ លោកអធិការ អធិការរងទទួលការងារ(សេនាធិការ, អត្តសញ្ញាណប័ណ្ណ, ព្រហ្មទណ្ឌ, សន្តិសុខ, សណ្ដាប់ធ្នាប់ និងគ្រឿងញៀន) នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រក​ទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរ​បាល​ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ទាំង១០០ និងមន្ត្រីដែលពាក់ព័ន្ធ។

ឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានណែនាំ ដល់អធិការក្រុងស្រុក ទាំង១០ ត្រូវធ្វើយ៉ាង​ណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើស​ឆបោកនៅ​តាមអនឡាញ៕
ដោយ៖សាំង សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner