សង្គ្រាមពន្ធគយជាមួយអាមេរិក រុញ ចិន និងវៀតណាម ឱ្យធ្វើសមយុទ្ធរួមគ្នាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
យោងតាមក្រសួងការពារជាតិនៃប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ជាលើកដំបូង នៅក្នុងប្រវត្ថិសាស្ត្រ ស្របពេលដែលប្រទេសទាំងពីរនេះ កំពុងមានភាពតានតឹងជាមួយនឹងឥទ្ធិពលរបស់អាមេរិក នៅក្នុងរដ្ឋបាលរបស់លោក Donald Trump ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាពន្ធគយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ក្រសួងបានប្រកាសថា សមយុទ្ធ ក្រោមប្រធានបទ «ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា» នេះ នឹងត្រូវធ្វើឡើង ក្នុងខែកក្កដានេះ នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូង ប្រទេសចិន ដែលមានព្រំប្រទល់ ជាប់ប្រទេសវៀតណាម។ ក្រសួងបានអះអាងថា សមយុទ្ធនេះ នឹង “ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បន្ថែមទៀត រវាងយោធា ប្រទេសទាំងពីរ”។
ប្រភពបន្តថា ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នា រវាងកងទ័ពជើងទឹក និងជើងគោក ជាយូរណាស់មកហើយ ប៉ុន្តែ សមយុទ្ធនាពេលខាងមុខ នឹងក្លាយជាការផ្លាស់ប្តូរលើកដំបូង រវាងកងទ័ព ប្រទេសទាំងពីរ។
ទីភ្នាក់ងារព័ត៌មាន scmp បានចេញផ្សាយថា
ទំនាក់ទំនងយោធា រវាងប្រទេសជិតខាង ដែលដឹកនាំដោយបក្សកុម្មុយនិស្ត ដូចគ្នានេះ កាន់តែស៊ីជម្រៅ ក្នុងរយៈពេល ប៉ុន្មានខែ ថ្មីៗនេះ បើទោះបីជាមានជម្លោះទឹកដី ខណៈដែលដៃគូសេដ្ឋកិច្ចជិតស្និទ្ធ នឹងគ្នាទាំងពីរ កំពុងស្វែងរកមធ្យោបាយ តតាំងជាមួយនឹងសង្គ្រាមពន្ធគយ របស់សហរដ្ឋអាមេរិក។
លើវិស័យសេដ្ឋកិច្ច ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់វិស័យផលិតកម្ម របស់រដ្ឋាភិបាលទីក្រុងហាណូយ៕
ប្រភពពី scmp ប្រែសម្រួល៖ សារ៉ាត