រដ្ឋមន្ត្រីការបរទេសបារាំងទៅដល់អ៊ុយក្រែន ដ៏គួរឱ្យភ្ញាក់ផ្អើល

បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង បានសង្កត់ធ្ងន់ លើការគាំទ្រ របស់ទីក្រុងប៉ារីស ចំពោះអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទ។

លោក Jean-Noel Barrot បាននិយាយ នៅក្នុងសន្និសីទកាសែត ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga ថា «អ៊ុយក្រែនបានទទួលយកសំណើ បទឈប់បាញ់ កាលពី ៥ខែមុន” …ហើយអ្វីដែលយើងបានឃើញ ក្នុងរយៈពេល៥ខែ ចុងក្រោយនេះ គឺការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច គុណនឹង៥ដង ហើយ ផ្តោតលើតំបន់ស៊ីវិល និង លំនៅដ្ឋាន កាន់តែច្រើនឡើងៗ»។

លោក Barrot បាននិយាយថា «ជាទស្សនកិច្ច ដាក់សម្ពាធ លើរុស្ស៊ីផង និង ការផ្តល់ការគាំទ្រ យ៉ាងម៉ឺងម៉ាត់ ដល់អ៊ុយក្រែន ផង សង្ឃឹមថា យើងនឹងទទួលបានជោគជ័យ ក្នុងការបញ្ចប់សង្រ្គាម ដ៏កំសាក និង គួរឱ្យអាម៉ាស់ នេះ»។

លោក បានទៅដល់ទីក្រុង Kyiv នៅប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៊ី វាយប្រហារជាថ្មី នៅលើរដ្ឋធានី អ៊ុយក្រែន ដែលជាកំណត់ត្រាចុងក្រោយបំផុត នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដែលរុស្ស៊ីបានបាញ់ ទៅលើទីក្រុងនានា របស់អ៊ុយក្រែន នាពេលថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner