អ៊ីរ៉ង់ថា មិនបោះបង់ចោលការពង្រឹងនុយក្លេអ៊ែរ
បរទេស ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ នឹងមិនបោះបង់ចោលការពង្រឹង នុយក្លេអ៊ែរ នោះឡើយ។
លោក Abbas aAraghchi បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានគម្រោង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួមទាំង ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បើទោះបីជាមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ចំពោះគ្រឿងបរិក្ខារ របស់ខ្លួន បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក កាលពីខែមុន ក៏ដោយ។
លោក បានប្រាប់ Fox News ថា «របាយការណ៍ពិសេស សម្រាប់ពេលនេះ ការបង្កើន ត្រូវបានបញ្ឈប់ ដោយសារតែការខូចខាតធ្ងន់ធ្ងរ»។ លោកបានបន្តទៀតថា «ប៉ុន្តែ ជាក់ស្តែង យើងមិនអាចបោះបង់បានទេ ព្រោះវាជាសមិទ្ធិផលរបស់អ្នកវិទ្យាសាស្ត្រ យើង ដោយហៅវាថា ជាប្រភពនៃ មោទនភាពជាតិ»។
លោក បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយ នាពេលអនាគត នឹងត្រូវមានសិទ្ធិ ធ្វើឲ្យមានការរីកចម្រើន។ នៅពេលសួរថាតើ អ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់បាន ត្រូវបានរក្សាទុក ពីការវាយប្រហារ នេះឬអត់ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា លោក មិនមានព័ត៌មាន លម្អិតទេ ប៉ុន្តែ អះអាងថា «អង្គការថាមពលអាតូមិក របស់អ៊ីរ៉ង់ កំពុងព្យាយាមវាយតម្លៃ ពីអ្វីដែលបានកើតឡើង ពិតប្រាកដ ចំពោះសម្ភារៈនុយក្លេអ៊ែរ របស់យើង, ចំពោះសម្ភារៈ ចម្រាញ់ របស់យើង»។
ទីក្រុងវ៉ាស៊ីនតោន បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២២ ខែមិថុនា ដើម្បីគាំទ្រដល់ការវាយលុកយោធា រយៈពេល ១២ ថ្ងៃ របស់អ៊ីស្រាអែល រួមទាំង ការទម្លាក់លើ ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្រោមដី Fordow មានទីតាំង នៅភាគខាងត្បូង នៃ ទីក្រុងតេអេរ៉ង់ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត