អែលសាល់វ៉ាឌ័ររឹបអូសថ្នាំញៀន ១.៣តោន ពីនាវាមុជទឹក

បរទេស ៖ ប្រទេស អែលសាល់វ៉ាឌ័រ ដែលស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាល បានរឹបអូសថ្នាំញៀន ចំនួន១.៣តោន ពីនាវាមុជទឹកពាក់កណ្តាល មួយគ្រឿង និង ឃាត់ខ្លួនមនុស្ស ចំនួន ៣នាក់ កាលពីពេលថ្មីៗនេះ។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា កងនាវាចររបស់ប្រទេសនេះ បានស្ទាក់ចាប់នាវាពាក់កណ្តាលមុជទឹកក្នុងដែនទឹកប៉ាស៊ីហ្វិក ដែលផ្ទុកកូកាអ៊ីន សរុប ១.៣តោន និង ឃាត់ខ្លួនជនជាតិ អែលសាល់វ៉ាឌ័រ ចំនួន២នាក់ និង ជនជាតិកូឡុំប៊ី ម្នាក់ នៅលើនាវា កាលពីថ្ងៃទី២០ ខែកក្កដា។

នាវានេះត្រូវបានស្ទាក់ចាប់បាន នៅចម្ងាយប្រមាណ ១,១០០ គីឡូម៉ែត្រ នៅលើសមុទ្រ ភាគនិរតីនៃតំបន់ Bocana El Cordoncillo នៃ ប្លុក Estero de Jaltepeque ។

អាជ្ញាធរបានបញ្ជាក់ថា កូកាអ៊ីន ទាំងនេះ មានតម្លៃប្រមាណ ៣៣ លានដុល្លារអាមេរិក។ ការរឹបអូសនេះ គឺជាការវាយប្រហារផ្នែកសេដ្ឋកិច្ច ដល់ក្រុមឧក្រិដ្ឋកម្ម ដែលមានការរៀបចំ ជួញដូរ ប្រមាណ ជិត៩០០លាន ដុល្លារអាមេរិក។

ជាមួយនឹងប្រតិបត្តិការនេះ គ្រឿងញៀនសរុបចំនួន ៣៥.៨តោន ត្រូវបានរឹបអូស នៅចន្លោះឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner