បង្រ្កាបទីតាំងប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងនៅភ្នំពេញឃាត់ខ្លួនមនុស្សចំនួន១២៧ នាក់
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, រួមជាមួយមន្រ្តីពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងដែលប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះក្រុមការងារបាន ឃាត់ខ្លួនមនុស្សសរុប ចំនួន១២៧ នាក់ មាន ៤សញ្ជាតិ។ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕
ដោយៈដេប៉ូ




ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។