សិស្សប្រឡងបាក់ឌុបឆ្នាំនេះដែលបានពិន្ទុលេខ១លើសគេបង្អស់នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃ ១៥៩៩០ដុល្លារ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៨ សីហា ២០២៥ (តែម្នាក់គត់) នឹងទទួលបានរថយន្តមួយគ្រឿង ម៉ាក Leapmotor TO3 តម្លៃ ១៥ ៩៩០ដុល្លារអាមេរិក។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការផ្តល់រង្វាន់ជារថយន្តដល់ សិស្សទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងបាក់ឌុបនេះត្រូវបានគេដឹងថា ជាការលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ ខណៈការប្រឡងកាន់តែខិតជិតមកដល់ ៕
ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។