មន្ទីរដែនដីខេត្តកំពង់ចាមផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដីដល់អាជ្ញាធរស្រុកនិងក្រុមសំណង់
កំពង់ចាម៖ លោក យន ឆៃយុត្ត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ចាមបានកាលពីថ្ងៃទី២២ ខែកក្កដា បានប្រជុំផ្សព្វផ្សាយដល់រដ្ឋបាលស្រុក ឃុំនិងក្រុមជាងសំណង់ទូទាំងខេត្តកំពង់ចាមដោយមានការចូលរួមពីលោកអភិបាលរងស្រុកទទួលផែនសំណង់ចំនួន៥ រួមមាន ស្រុកព្រៃឈរ ជើងព្រៃ បាធាយ កោះសូទិន និងស្រុកស្រីសន្ធ ព្រមទាំងមេឃុំទាំង៥ និងក្រុមជាងទូទាំងខេត្តកំពង់ចាម។
លោអនុប្រធានមន្ទីរបានផ្សព្វផ្សាយអំពីនីតិវិធីទាំងឡាយទាក់ទងការសាងសង់ឬសំណង់នានានៅមូលដ្ឋានរបស់ខ្លួន។លោកបញ្ជាក់ថាមុននឹងសាងសង់ត្រូវតែសុំច្បាប់ពីមន្ទីរឱ្យបានត្រឹមត្រូវនិងជ្រើសរើសជាងដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុដែលប្រឈមនឹងទោសទណ្ឌ។ត្រូវរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ឱ្យចំគោលដៅជៀសវាងការចុះផ្អាកពីអាជ្ញាធរនិងជំនាញ។
លោកអនុប្រធានមន្ទីរបានជំរុញដល់មន្រ្តីចូលរួមទាំងអស់សូមបន្តផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋអំពីដំណើរការទាំងឡាយទាក់ទងនឹងការសាង់សង់ និងអនុវត្តជាក់ស្តែងដោយអនុលោមទៅតាមច្បាប់៕
ដោយ៖លី ពៅ





