ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែលនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ ។

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅជម្រុញកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន។ ជំនួបពិភាក្សានេះធ្វើឡើងនៅក្នុងឱកាសនៃការចូលរួមសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នាសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។

សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី២ ក្រោមប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner