អាវុធហត្ថខេត្តកំពង់ស្ពឺចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ដល់សិស្សវិទ្យាល័យ ហ៊ុន សែន បាត់ដឹង
អត្ថបទដោយ៖
ម៉ុន សំអាត
កំពង់ស្ពឺ៖ឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឱ្យលោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមទាំងក្រុមការងារចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិក) និងក្មេងទំនើង នៅវិទ្យាល័យ ហ៊ុន សែន បាត់ដឹងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសិស្សចំនួន ១ ៦០៧នាក់(ស្រីចំនួន ៨៨១នាក់) លោកគ្រូ អ្នកគ្រូចំនួន៥១។

តាមរយៈក្រុមការងារដែលចុះផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ក្នុងគោលបំណង ដើម្បីការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន,ការអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដែលអាចជួយឱ្យយុវជនយល់ដឹង និងជៀសវាងការប្រើប្រាស់វា។ ជាងនេះក្នុងបំណងកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិជាដើម ៕
ដោយ៖ ម៉ុន សំអាត

