រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំជាច្រេីនលេីក ត្រូវម្ដាយក្មេងស្រីប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីររួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបានសម្រេចជាច្រេីនលេីក កាលពីរវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
លោកវរសនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះឃន វិច្ឆិកាទិត្យារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
យោងតាមសម្ដីពីម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ក្មេងស្រីរងគ្រោះ បានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ហើយគាត់និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។
លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យខាងលេី ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះ ឲ្យបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដង ទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ធ.ដ