ប្រធានាធិបតីសហរដ្ឋអាម៉េរិកបដិសេធថា កិច្ចចរចាពាណិជ្ជកម្មជាមួយចិនមិនបានដួលរលំឡើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងបដិសេធថា កិច្ចចរចាពាណិជ្ជកម្មជាមួយចិនមិនបានរលំទេ ហើយលោកបានចាត់ទុកភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកថា ជាការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ។

កន្លងមក លោក ដូណាល់ ត្រាំ បានថ្លែងថា អាចនឹងមានសេចក្តីសម្រេចកិច្ចព្រមព្រៀងគ្នាមួយនៅពេលសមរម្យណាមួយ ក៏ប៉ុន្តែលុះត្រាតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចកាត់បន្ថយឱនភាពពាណិជ្ជកម្មកាលពីឆ្នាំទៅមិញ ចំនួន៤១៩ពាន់លានដុល្លារជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក និងរដ្ឋាភិបាលចិនបានធ្វើការចរចាគ្នាច្រើនខែមកហើយ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក៏ប៉ុន្តែបានបញ្ចប់កិច្ចចរចានេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ ដោយមិនបានសម្រេចកិច្ចព្រមព្រៀងអ្វីឡើយ រហូតឈានដល់ការប្រកាសតំឡើងពន្ធដាក់គ្នាទៅវិញទៅមក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner