អ៊ុយក្រែនស្នើឱ្យមានជំនួប Zelensky-Putin នៅចុងខែសីហា

បរទេស ៖ អ្នកចរចានាំមុខ និងជាលេខាធិការ ក្រុមប្រឹក្សាសន្តិសុខ របស់អ៊ុយក្រែន លោក Rustem Umerov និយាយថា ទីក្រុង Kyiv បានស្នើឱ្យមានជំនួប រវាងប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅចុងខែសីហា។

អំឡុងជុំទីបី នៃកិច្ចចរចាដោយផ្ទាល់ រវាងភាគីនានា នៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃពុធ លោក Umerov បន្ថែមថា «បើមានការចូលរួម ពីសំណាក់ ប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតី តួកគី លោក Tayyip Erdogan នឹងមានតម្លៃបំផុត»។

កិច្ចពិភាក្សា រវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី ចុងក្រោយនេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំ មុនៗ នៅទីក្រុង អ៊ីស្តង់ប៊ុល កាលពីខែឧសភា និង មិថុនា ដែលបានផ្តល់កិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស និង ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហាន។

ការចរចាចុងក្រោយនេះ បានកើតមាន ចំពេលដែលរដ្ឋបាល របស់លោក Trump បង្កើនសម្ពាធ លើរុស្ស៊ី។

កាលពីសប្តាហ៍មុន លោក Trump បានផ្តល់ឱ្យទីក្រុងម៉ូស្គូនូវពេលវេលាកំណត់ រយៈពេល ៥០ថ្ងៃ ដើម្បីបញ្ចប់សង្រ្គាម បើមិនដូច្នេះទេ ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បន្ថែមទៀត ខណៈដែលគេដឹងថា សង្គ្រាមនេះ អូសបន្លាយជាង ៣ឆ្នាំមកហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner