កម្លាំងល្បាតឃាត់ខ្លួនជនសង្ស័យ០៨នាក់ករណីចែកចាយគ្រឿងញៀន និងថ្នាំ១៩កញ្ចប់តូច
ភ្នំពេញ ៖ កំលាំងសន្តិសុខ និងកំលាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដេីម្បីការពារ និងទប់ស្កាត់បទល្មេីសផ្សេងៗកុំឲ្យកេីតមានឡេីងនៅពេលកំលាំងយេីងល្បាតដល់ចំនុចខាងលេីក៏បានឃេីញជនសង្ស័យឈរផ្ដុំគ្នាដោយមានការសង្ស័យកំលាំងយេីង បានហៅសួរនាំ និងធ្វេីការឆែកឆេរត្រួតពិនិត្យលេីខ្លួនជនសង្ស័យរកឃេីញក្រាមសថ្លា ចំនួន១៩កញ្ចប់ ហេីយក៏ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមជាមួយវត្ថុតាងនាំមកសាកសួរនៅផ្នែកជំនាញ ។ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងែទី១៤ ខែឧសភា២០១៩ នៅចំណុចមុខក្លឹបមិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ ។
សមត្ថកិច្ចបានប្រាប់ថា៖
-ជនសង្ស័យទី១ឈ្មោះ គង់ សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។
-ជនសង្ស័យទី២ឈ្មោះ ជូ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
-ជនសង្ស័យទី៣ឈ្មោះ ធឿន បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានក្រាមសថ្លាចំនួន5កញ្ចប់ តូច)។
-ជនសង្ស័យទី៤ឈ្មោះ វៀង ហ្វឹងញឹង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានក្រាមសថ្លាចំនួន ៨កញ្ចប់តូច)។
-ជនសង្ស័យទី៥ឈ្មោះ ទ្រី សុខ ភេទប្រុខ អាយុ18ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅផ្ទះក្រោយកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ( មានក្រាមសថ្លាចំនួន5កញ្ចប់តូច)។
-ជនសង្ស័យទី៦ឈ្មោះ អូន កុយ ភេទប្រុស អាយុ30ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
-ជនសង្ស័យទី៧ ឈ្មោះ ហ៊ី សុខយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (មានថ្នាំ១កញ្ចប់ធំល្មម)។
-ជនសង្ស័យទី៨ឈ្មោះ ចំរេីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាក ស្នាក់នៅថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូតសរុបក្រាមសថ្លាមានចំនួន១៨កញ្ចប់តូច និង១កញ្ចប់ធំល្មម សរុបទាំងអស់១៩កញ្ចប់។ក្រោយឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំង០៨នាក់បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី ៕ធ.ដ