បាត់ខ្លួនម្នាក់របួសធ្ងន់ម្នាក់ករណីឆេះសាឡង់ដឹកប្រេង ក្រុមហ៊ុន សាវីម៉ិច
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ មានករណីឆេះសាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីម៉ិចរហូតមកទល់វេលាម៉ោង៨ និង ៤៥នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ មនុស្សម្នាក់បានរងរបួសធ្ងន់ និងបាត់ខ្លួនម្នាក់ខូចខាតប្រេងប្រមាណ ៣០ម៉ឺន លីត្រ ក្នុងករណីឆេះសាឡង់ដឹកប្រេង ក្រុមហ៊ុន សាវីម៉ិច នៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
អាជ្ញាធរបញ្ជាក់ថា ករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង បាញ់អស់ចំនួន៥គ្រឿង និងអូប័រ បាញ់ទឹករបស់ការិយាល័យជើងទឹកចំនួន២គ្រឿង។ របាយការណ៍ បឋមបង្ហាញថា សម្ភារៈខូចខាតរួមមាន សាឡង់ ចំនួន១គ្រឿង និងប្រេងចំនួន៣០ម៉ឺនលីត្រ ។ រងរបួសមនុស្សម្នាក់ធ្ងន់ និងម្នាក់ទៀតបាត់ខ្លួន កំពុងធ្វើការស្រាវជ្រាវ ។
មូលហេតុនៃអគ្គិភ័យនេះកេីតចេញពីការឆ្លងចរន្តអគ្គិសនី ៕ធ.ដ