សមត្ថកិច្ចបន្តបញ្ជួនជនសង្ស័យ០៨នាក់ទៀតទៅតុលាការក្នុងសំណុំរឿង០៣ករណីផ្សេងគ្នា
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាឲ្យមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានដើម្បីធានាបាននូវសុខសុវត្តិភាពជួនប្រជាពលរដ្ឋ។ជាក់ស្តែងគេសង្គេតឃើញថាអធិការរដ្ឋាននគរបាលខណ្ឌដែលមានប៉ុស្តិ៍នគរបាលចំនួន០៦ដែលជាសេនាធិការឲ្យខណ្ឌតែងតែយកចិត្តទុកដាក់ទទួលនូវបទបញ្ជាពីគណៈអធិការ(លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង) ហើយបង្ក្រាបបានច្រើនបទល្មើស និងច្រើនករណីក្នុងការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធ និងបទល្មើសផ្សេងៗក៏ច្រើនណាស់ដែរ។
ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខសម្តែងការសាទរ និងមានទំនុកចិត្តខ្លាំងចំពោះការដឹកនាំរបស់លោកអធិការរូបនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅអធិការខណ្ឌបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ១៥នាក់បន្តទៀតទៅតុលាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ។មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់ខាងលើគឺ ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន០២
រឿងមាន០៧នាក់ ករណីហឹង្សា១រឿង១នាក់ សរុប០៨នាក់។
ក្នុងនោះដែរលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ធ.ដ