ថៃព្រមានថា ការប៉ះទង្គិចគ្នាជាមួយកម្ពុជាអាចឈានទៅរកការផ្ទុះសង្គ្រាម

បាងកក ៖ នាយករដ្ឋមន្ត្រីស្តីទីប្រទេសថៃ លោក Phumtham Wechayachai បានព្រមាននៅថ្ងៃសុក្រទី២៥ ខែកក្កដានេះថា ការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាមួយកម្ពុជា ដែលបានធ្វើឱ្យមនុស្សជាង ១៣៨.០០០ នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធ «អាចក្លាយជាសង្រ្គាម» ខណៈដែលប្រទេសទាំងពីរកំពុងវាយប្រហារដ៏ខ្លាំងក្លាឈានចូលដល់ថ្ងៃទីពីរ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNA, ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ បានផ្ទុះឡើងដោយសារតែខាងភាគីថៃបានបើកការវាយប្រហារលើកម្ពុជាមុន រហូតឈានដល់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា មានទាំងការប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះ និងកងទ័ពជើងគោកកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិបត្តិជម្លោះរវាងកម្ពុជា-ថៃ នៅថ្ងៃសុក្រទី២៥ ខែកក្កដានេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner