ក្រសួងអប់រំកម្ពុជា ៖ គិតត្រឹមព្រឹកថ្ងៃទី២៧ កក្កដា សាលារៀន ៦០០បិទទ្វារ លើ ៥ខេត្ត
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានបញ្ជាក់លើបណ្ដាញសង្គមថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន ៦០០បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦ពាន់នាក់ ។
ការបិទទ្វារសាលារៀនទាំង ៦០០នេះ ដោយសារការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា ។
ក្នុងពេលជាមួយគ្នា គិតមកត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បានកំពុងបន្តយ៉ាងក្តៅគគុក។ កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន នៅតែបន្តឈរជើងយ៉ាងរឹងមាំ នៅតាមតំបន់ព្រំដែនជួរមុខ ដើម្បីការពារជាតិ ការពារទឹកដី មិនឱ្យសត្រូវរំលោភបំពានបានឡើយ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។