ប្រមុខ UN បន្ទរពីក្រោយលោក Trump ជំរុញឱ្យកម្ពុជា-ថៃទទួលយកបទឈប់បាញ់ជាបន្ទាន់

អ.ស.ប ៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបញ្ចេញសម្លេងបន្ទរពីលោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី២៦ ខែកក្កដា ដោយបានជំរុញភាគីជម្លោះទាំងកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់ជាបន្ទាន់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិន Xinhua ។

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres បានជំរុញឱ្យភាគីទាំងពីរទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតានតឹងតាមរយៈការសន្ទនា ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះមួយនេះ។

លោក Guterres មានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា។

បើតាមសម្តីរបស់លោក Haq, លោកអគ្គលេខាធិការបានថ្កោលទោសចំពោះសោកនាដកម្ម និងការបាត់បង់ជីវិតមនុស្សដែលមិនចាំបាច់ទាល់តែសោះ ក៏ដូចជាការបង្ករបួសស្នាមដល់ជនស៊ីវិលស្លូតត្រង់ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់ភាគីទាំងសងខាង។

ជាមួយគ្នានេះ លោកប្រមុខអង្គការសហប្រជាជាតិនឹងនៅតែបន្តការជួយជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងណាមួយ ឆ្ពោះទៅរកដំណោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner