រដ្ឋបាលខេត្តកំពង់ចាមទទួលពលករ ពលការិនី មកពីប្រទេសថៃ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖លោកគន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធអញ្ជើញទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ៦៧នាក់ ។ពលករទាំងនេះធ្វើដំណើរចូលមកកម្ពុជា នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តកំពង់ចាមបានដឹកពលករទាំង៦៧នាក់(ស្រី៣២នាក់)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥និងដឹកជញ្ជូន
ទៅកាន់ស្រុកកំណើតក្នុងនោះ ស្រុកបាធាយ ៧នាក់ ,ស្រុកជើងព្រៃ ១៤នាក់,ស្រុកព្រៃឈរមួយនាក់,ស្រុកកំពង់សៀម ១១នាក់,ស្រុកចំការលើ ២០នាក់,ស្រុកស្ទឹងត្រង់៨នាក់,ស្រុកស្រីសន្ធរ ៥ នាក់និងស្រុកកងមាសមួយនាក់៕
ដោយ៖លី ពៅ

