សម្ដេចធិបតី បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដើម្បីជួបចរចាជាមួយភាគីថៃ លើបទឈប់បាញ់គ្នាជាបន្ទាន់រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃត្រង់ ថ្ងៃទី២៨កក្ដា ថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រៀមចូលរួមប្រជុំពិសេស ដើម្បីឱ្យមានបទឈប់បាញ់បន្ទាន់ រវាងប្រទេសកម្ពុជា និងថៃ ។

តាមការគ្រោងទុក កិច្ចប្រជុំ នឹងប្រព្រឹត្តទៅនៅម៉ោង ២រសៀល ម៉ោងនៅកម្ពុជា ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទៅចូលរួមកិច្ចប្រជុំពិសេសមួយ ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ រវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ដែលប្រទេសម៉ាឡេស៊ីដែលធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner